ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឃាត់ខ្លួនពីបទវាយប្លន់យកម៉ូតូកាលពីឆ្នាំ២០១៦។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ញឹល សីហា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
កំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យដឹកនាំដោយលោក មៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យ បានប្រាប់ឲ្យដឹងថា
ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងត្រង់ចំណុចផ្លូវលំភូមិព្រែកទាល់ សង្កត់ស្ទឹងមានជ័យ តាមដីការបង្គាប់ឲ្យចាប់លេខ៧៨៣.ដ.ដ.ច.ន.ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ចេញដោយលោក ថ្លាង ផាណែត ចៅក្រមជំនុំជំរះសាលាដំបូង រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជនីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់