ព័ត៌មានជាតិ

រន្ធត់! បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្នទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង រងរបួសធ្ងន់ធ្លាយពោះ!!

រតនគិរី: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងដែលឈប់នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យធ្លាយពោះរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ចន្លោះគីឡូម៉ែត្រលេខ ៥៣៣-៥៣៤ ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំ រី ភេទប្រុស អាយុ៣៨ ឆ្នាំ ស្នាក់នៅភូមិស្រែពកធំ ឃុំសិរីមង្គ័ល ស្រុកកូនមុំ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ៩៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1T-៨៩០ បណ្ដាលឲ្យធ្លាយពោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាំម៉ុយស្រុកកូនមុំ ដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម្ចាស់គោយន្តកន្ត្រៃក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកម៉ូតូនឹងគោយន្តកន្រ្តៃទាំង២គ្រឿង មករក្សាទុកនៅអធិការស្រុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់