ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល អនុញ្ញាតឲ្យឯកអគ្គរដ្ឋរាជទូតអង់គ្លេស ជួបសម្តែងការគួរសម

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការគួរសមពីលោក Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា អមដំណើរដោយលោក Cashel Gleeson អនុប្រធានបេសកកម្មអមស្ថានទូត ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក Longhurst បានសម្តែងនូវការកោតសរសើររបស់ខ្លួន ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចក្រភពអង់គ្លេស និងបានឆ្លៀតឱកាស សម្តែងនូវការអបអរសាទរផងដែរ ចំពោះលោកទេសរដ្ឋមន្រ្តី ដែលបានទទួលការតែងតាំងថ្មី ជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកឯកអគ្គរដ្ឋទូត បានណែនាំឲ្យលោកទេសរដ្ឋមន្ត្រី បានស្គាល់លោក Cashel Gleeson ជាអនុប្រធានបេសកកម្មអមស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី និងបានស្នើសុំយោបល់ពី លោកទេសរដ្ឋមន្រ្តី អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងការដឹកជញ្ជូន ដែលមានសក្កានុពល សម្រាប់ក្រុមហ៊ុនអង់គ្លេស មកធ្វើការវិនិយោគ។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរដោយស្មោះ ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រជាបន្តរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស៕

13254506_526761840841494_8933995548881018552_n

13241158_526761850841493_4275851530034949946_n

13227000_526762140841464_6206978504111388296_n

13254195_526762317508113_8636473293716761769_n

13254523_526762344174777_7817839821648012525_n

13254517_526761544174857_521689297045743438_n

13260018_526761557508189_4882761761234947405_n

13239121_526761550841523_8893452762008295980_n

មតិយោបល់