កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង ០០នាទី កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងធ្វើការស្រាវជ្រាវ ព្រមទាំងចុះបង្ក្រាបបានជនសង្ស័យ ចំនួន៦នាក់ ពាក់ពន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចហាងកាហ្វេ យ៉ីហោ (ឌីជេកណ្ដុរ) ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យចំនួន ៦នាក់ រួមមាន៖
១ ឈ្មោះ អឿ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
២ ឈ្មោះ ជោត លីហួរ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
៣ ឈ្មោះ យ៉ាន ស៊ឹមសំណប់ ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅ ភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង
៤ ឈ្មោះ ឡេង ប៊ុនហួត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង
៥ ឈ្មោះ នូ សុផល្លី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
៦ ឈ្មោះ ឌុន ចាន់ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ស្ថិតភូមិធម្មយត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
វត្ថុតាងដកហូតមាន៖
– ថ្នាំម៉ាទឹកកក ៩កញ្ចប់
– ទូរស័ព្ទ ១គ្រឿង
– ម៉ូតូ ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋានតាមនីតិវិធី៕
មតិយោបល់