ព័ត៌មានជាតិ

លាន់ឮសូរតែផាំង! រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ជនជាតិចិនម្នាក់

បាត់ដំបងៈ កាលពីវេលាម៉ោង ៤និង១៥នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលុចស៊ីស និងរថយន្តហ្វូសូ បណ្ដាលឲ្យជនបរទេសម្នាក់ បានស្លាប់បាត់បង់ជីវិត។

រថយន្តលុចស៊ីស RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-2813 បើកបរដោយជនរងគ្រោះជាជនជាតិចិន ឈ្មោះ ZHU ZUOHUA ភេទប្រុស អាយុ ៤៥ឆ្នាំ បានស្លាប់ពេលដឹកមកដល់មន្ទីរពហុព្យាបាលសុវណ្ណ។

ចំណែករថយន្តមួយគ្រឿងទៀត ម៉ាក ហ្វូសូ ពណ៌ ស ពាក់ស្លាកលេខ តាកែវ 3A-2411 អ្នកបើកបរ បានរត់គេចខ្លួនបាត់ ក្រោយបង្កហេតុ៕

មតិយោបល់