ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ត្រូវរថយន្តច្នៃដាច់ក្រលេ កិនស្លាប់ភ្លាមៗនៅនឹងកន្លែង

ប៉ៃលិន: ភ្នាក់ងារ Post News ប្រចាំខេត្តប៉ៃលិន បានឲ្យដឹងថា នៅវេលាម៉ោង ៩ និង២០នាទីថ្ងៃទី​១៦ ខែកក្តដានេះ មានករណីរថយន្តឆ្នៃ ដាច់ក្រលេកិនក្មេងស្រីម្នាក់ ត្រង់ចំនុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើសមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា អ្នកបើកបររថយន្តឆ្នៃ ឈ្មោះ សុខ ហ៊ាប ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិបឹងប្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ពុំមានរបួសទេ) ចំណែកជនរងគ្រោះមានឈ្មោះ ឡន រក្សា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្លាប់នៅនឹងកន្លែងកើតហេតុ។

ជំហានដំបូងរបស់សមត្ថកិច្ច បានសន្និដ្ឋានថា ថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តដាច់ក្រលេ ជ្រុលទៅបុកជនរងគ្រោះតែម្តង ហើយបច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សពជនរងគ្រោះ ទៅឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់