ភ្នំពេញៈ យោងតាមផេកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានសហប្រតិបត្តិការជាមួយកម្លាំងស្នងការ ដ្ធាននគរបាលខេត្តបន្ទាយមានជ័យ ចុះអនុវត្តដីកាលេខ ០៩៨អ.យ.ខ ចុះថ្ងៃ៣១ ខែមីនា ឆ្នាំ២០២០ របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ អនុវត្តលើឈ្មោះ សិត សុគន្ធា អាយុ ៣៨ឆ្នាំ ស្នាក់នៅបូរីលឹម ឈាងហាក់ ផ្ទះលេខ៤២T ផ្លូវលេខ១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទឆបោក។
បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី និងបានឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)៕
មតិយោបល់