ព័ត៌មានជាតិ

Update៖ អន់ចិត្តមេការឱ្យលុយតិចពេក សម្រេចចិត្តចង់លោតពីលើស្ពានជ្រោយចង្វា

ភ្នំពេញៈ បុរសម្នាក់បានសម្រេចចិត្ដចង់លោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា ព្រោះអន់ចិត្តមេការជាងឡានឱ្យលុយតិចពេក។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

បុរសខាងលើនេះ ឈ្មោះ ប៉េង ស្រ៊ាន់ អាយុ៣២ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះជួល ភូមិទទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីបុរសចម្នាស់ម្នាក់ បានឱ្យដឹងថាគាត់បានឃើញបុរសខាងលើនេះ បានមកអង្គុយលើដែក ដែលនៅលើស្ពាន តាំងពីម៉ោង៤ទៀបភ្លឺម្លេះ លុះមកដល់វេលាម៉ោងកើតហេតុ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្ដរាគមន៍និងនិយាយលួងលោមតែបុរសខាងលើនេះ បានសុំស្រាស២លីត្រផឹកសិន ទើបនិយាយគ្នាត្រូវ ហើយសមត្ថកិច្ចសម្រេចចិត្ដយកខ្សែទាក់ឡើងមកលើគោកហើយបានយកមកសួនាំនៅប៉ុស្តិ៍ស្រះចក។ នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើ បានប្រាប់សមត្ថកិច្ចថា ដោយសាអន់ចិត្តនិងមេការជាងឡានរបស់ខ្លួន ដែលមានទីតាំនៅភូមិទួលពង្រឱ្យលុយតិចពេក ទើបខ្លួនសម្រេចចិត្តចង់គិតខ្លីដូច្នេះ។

ក្រោយពេលសាកសួនិងធ្វើការអប់រំរួចបុរសខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកដឹកតាមម៉ូតូ ទៅផ្ទះបងរបស់គេនៅម្តុំសាលាពញ្ញាក្រែក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ៕

មតិយោបល់