ភ្នំពេញៈ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះ មួយកន្លែង កាលពីនៅវេលាម៉ោង ១២និង១៥នាទីថ្ងៃ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចដីឡូគ្មានលេខ តាមបណ្តោយផ្លូវលំ ក្រុម២ ភូមិសន្សំកុស្សល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដែលម្ចាស់ឈ្មោះ ឆាយ ហុក ភេទ ប្រុស អាយុ ៥២ឆ្នាំ (ជនជាតិ ខ្មែរ) មុខរបរ ទិញលក់អេតចាយ
មូលហេតុ : បណ្តាលមកពីក្មេងឈ្លោះគ្នាដុតកង់ឡានឆេះរាលដាលរោងតែម្តង
– ប្រភេទសំណង់ៈ ឈេីប្រក់សង្ក័សី
– ខូចខាតសំភារៈ ឆេះខូចខាតរោងស្នាក់នៅរបស់អ្នករេីសអេតចាយធ្វេីអំពីឈេីប្រក់សង្ក័សី (ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ) សរុបអស់ចំនួន ៥រោង សំភារៈ ទាំងស្រុង នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ
- ស្លាប់ មនុស្ស : គ្មាន
- របួស មនុស្ស : គ្មាន
រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មេីនឹង ១២ម៉ែត្រ គូប
រថយន្តជំនួយរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ពុំបានប្រេីប្រាស់ទឹក
ពន្លត់ចប់ : នៅវេលាម៉ោង ១និង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល៕
មតិយោបល់