ភ្នំពេញៈ ក្មេងប្រុសម្នាក់បានចុះទៅហែលទឹលេង នៅក្នុងរណ្ដៅដីដ៏ជ្រៅមួយកន្លែង ដែលមានជម្រៅហួស ក្បាលប្រេតទៀតនោះ ក៏បានលង់លិចបាត់ទៅក្នុងទឹកបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៥០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ដែលរណ្ដៅមួយនេះ ត្រូវបានឈ្មួញជីកយកអាចម៌ដីលក់ ប៉ុន្តែត្រូវបានគេប្រសិទ្ធិនាមឲ្យថា បឹងធម្មជាតិមានទីតាំងស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាបទី២
ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះខាងលើនោះឈ្មោះ ភ័ក្រ្ត សុចិត្ត្រា អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធីសែនជ័យ។ មានឪពុកឈ្មោះ រិទ្ធ សុភក្រ័ អាយុ៤០ឆ្នាំមុខរបរជាមន្រ្តីនគរ បាលនិងម្ដាយឈ្មោះ ហែម សុខន អាយុ៣០ឆ្នាំមុខរបរនៅផ្ទះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះខាងលើនោះ បានចាកចេញពីផ្ទះ ទៅលេងនៅមាត់បឹងដែលជាកន្លែងកើតហេតុនោះ បន្ទាប់មកបានចុះទៅហែលទឹកលេងយ៉ាងសប្បាយ ដោយមិនបានគិតពីគ្រោះថ្នាក់នោះឡើយ លុះបានមួយសន្ទុះក្រោយមក មិនដឹងថារូបគេរមួលក្រពើ ឬមាន បញ្ហាអស់កម្លាំងនោះឡើយ។ស្រាប់តែផុតជើងផុតដៃ និងបានលង់លិចបាត់ទៅក្នុងទឹករណ្ដៅនោះ ហើយអ្នក ដែលនៅជិតនោះ មិនអាចជួយបានឡើយ ម្នាក់បានត្រឹមតែឈរមើលពីលើគោកទាំងស្ថានភាពតក់ស្លុតបំផុត តែប៉ុណ្ណោះ ដែលពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះមិនមាននរណាម្នាក់ ហ៊ានចុះទៅរាវរកសាកសពនោះឡើយ ព្រោះ រណ្ដៅដីនោះមានទំហំជាច្រើនហិចតា និងជម្រៅប៉ាន់ស្មានប្រហែល៥០ ទៅ៦០ម៉ែត្រឯណោះ ដោយកាលពី ឈ្មួញជីកយកអាចម៌ដីលក់ មិនទាន់មានទឹកហូរចូលពេញ ឈរមើលពីលើទៅបាតរណ្ដៅឃើញរថយន្តបែន ដឹកដីនិងគ្រឿងចក្រកាប់ដីទំហំប៉ុនៗសត្វអណ្ដើកប៉ុណ្ណោះ ដូច្នេះពិតជាជ្រៅខ្លាំងណាស់។ហើយក្រោយពេល កើតហេតុមិនមាននរណាម្នាក់ហ៊ានចុះទៅរាវរកសាកសពនោះឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន មានតែរង់ចាំឲ្យសពអណ្ដែតទឹកដោយខ្លួនឯងតែប៉ុណ្ណោះ ចំណែកនគរបាលប៉ុស្ដិ៍កាកាប រួមជាមួយនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ ដើម្បីធ្វើកំណត់ហេតុភ្លាមៗដែរ៕
មតិយោបល់