ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ទេចកំណាត់មុខទាំងសងខាង យ៉ាងដំណំ និងតៃកុងរបួស២នាក់

ភ្នំពេញ: រថយន្ត ព្រុសនិងរថយន្តសាំយ៉ុងបុកគ្នាពេញទំហឹង ខ្ទេចកំណាត់មុខទាំងសងខាង យ៉ាងដំណំតៃកុងរបួសស្រា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ចំណុចផ្លូវបែកជា៤ គឺផ្លូវ៨២កែងផ្លូវ១៥៩ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្ត ម៉ាកព្រុស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2BD 5587 បើកដោយបុរសម្នាក់ជាជនជាតិខ្មែរ ។ រថយន្ត ម៉ាក សាំយ៉ុង ពណ៌ពាក់ស្លាកលេខភ្នំពេញ2AP 2658 បើកដោយបុរសជាជនរបទេសម្នាក់ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត ម៉ាក់សាំយ៉ុង បានបើកតាមបណ្តោយផ្លូវ១៥៩ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបែកជាបួន ក៏មានរថយន្តព្រុសខាងលើ បើកតាមបណ្តោយផ្លូវ៨២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីរគ្រឿ ខូចខាតកំណាត់មុខយ៉ាងដំណំដូចគ្នា រីឯតៃកុងរងរបួសស្រាលទាំង២នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច មូលដ្ឋានបាន មកដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាង មិនអាចសម្រួលបញ្ចប់រឿង នៅកន្លែងទើប ទាក់ទងជំនាញមកវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សា ទុក បណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយជាក្រោយ ៕

មតិយោបល់