ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចទូរសព្ទ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៥ និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆាយ រ័ក្ស ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅក្នុងភូមិផ្សាឆ្នាំង សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានដើរទៅរកធ្វើធ្មេញនៅកន្លែងពេទ្យធ្មេញមួយ ដែលស្ថិតនៅជិតកន្លែងកើតហេតុ ខណៈនោះជនសង្ស័យបានឃើញទូរសព្ទម៉ាកIphone6 ដែលម្ចាស់គេទុកនៅលើតុ។ ដោយសារតែស្រលាញ់ទូរសព្ទ ហើយគ្មានលុយទិញ ជនសង្ស័យក៏លួចយក តែត្រូវបានម្ចាស់គេទាន់ ក៏បានថាចោរៗនិងចាប់ខ្លួនបាននិងវាយតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងនាំជនសង្ស័យទៅសាកសួនៅប៉ុស្ដិ៍ចោមចៅ ចំណែកម្ចាស់ទូរសព្ទបានប្រាប់នគរបាលថាខ្លួនមិនធ្វើការប្ដឹងផ្ដល់ឡើយ៕




មតិយោបល់