ព័ត៌មានកីឡា

កីឡាករ SILVA រកបាន hat-trick ក្នុងជំនួប Muangthong United ឈ្នះ Cambodia All Stars ៤ទល់០

ការប្រកួតត្រូវបានបញ្ចប់ ៩០នាទី ក្នុងជំនួបមិត្តអត្តជាតិដោយក្រុម Muangthong United បានយកឈ្នះ ក្រុមតារាបាល់ទាត់ប្រចាំលីគកំពូលកម្ពុជា (Cambodia All Stars) ជាលទ្ធផល ៤ទល់០​ ខណ:ដែលកីឡាករ LEANDRO ASSUMPCAO DA SILVA ៣គ្រាប់ម្នាក់ឯង(hat-trick) និង ១គ្រាប់ទៀត រកបានដោយកីឡាករ RATCHAPOL NAWANNO ។

បន្ទាប់ពីត្រូវបានផ្លាស់ប្តូចេញកីឡាករនៅលើទីលាន ១០រូប នៅវគ្គទី១ ចូលមកដល់វគ្គទី២ ក្រុម Cambodia All Stars ក៏បានប្តូកីឡាករ ២រូប ទៀតកីឡាករដែលចូលមាន អ៊ុំ សេរីរ័ត្ន និង សិន កក្កដា។​ ឃើញថាកីឡាករ ដែលបង្ហាញខ្លួននៅវគ្គទី២ គឺជាកីឡាករជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ២៣ឆ្នាំ ទាំងអស់៕

មតិយោបល់