ព័ត៌មានជាតិ

GM លក់​រថយន្ត​នៅ​ចិន​បាន ២,៣១​លាន​គ្រឿង ក្នុង​រយៈពេល ៩​ខែ​ដំបូង​

​ក្រុមហ៊ុន​ផលិត​រថយន្ត General Motors (GM) បានឲ្យដឹងថា កាលពី​ខែ​មុន ខ្លួន​លក់​រថយន្ត​បាន​ចំនួន ២៧៧.៦៤៧​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន ដែល​កើនឡើង ១៣,៧​ភាគរយ ហើយក៏​ជា​កំណត់ត្រា​ថ្មី​សម្រាប់​ខែ​កញ្ញា​ផងដែរ​។​

​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ម៉ូ​ដែល Buick, Chevrolet, Cadillac, Wuling និង Baojun មាន​តួលេខ​នៃ​ការលក់​ស្ទុះ​ឡើង​ខ្លាំង បន្ទាប់​ពី​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន ដោយ​នៅ​ក្នុង​នោះ Wuling លក់​រថយន្ត​បាន​ចំនួន ១២៩.៦៤៨​គ្រឿង Buick លក់បាន ៧១.០០២​គ្រឿង Chevrolet លក់បាន ៥៧.២៨៥​គ្រឿង Baojun លក់បាន ១០.០២៨​គ្រឿង និង Cadillac លក់បាន ៤.៤៩៦​គ្រឿង​។​

​នៅក្នុង​រយៈពេល ៩​ខែ​ដំបូង GM លក់​បាន​ចំនួន ២,៣១​លាន​គ្រឿង នៅក្នុង​ប្រទេស​ចិន ដោយ​កើនឡើង​១១,១​ភាគរយ ធៀប​នឹង​ឆ្នាំមុន​៕

gm

មតិយោបល់