កណ្តាលៈ ករណី គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
កើតហេតុនៅវេលាម៉ោង៥ និង៤០នាទីល្ងាច ត្រង់ចំណុចខាងមុខផ្ទះលោកណាង សុខ ឈីង លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
បង្កឡើងដោយម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ឡាច ឡា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកបញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯង ក្នុងទិសដៅពីជើងទៅត្បូង ក៏បានបុកជាមួយម៉ូត១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BE-3021 ជិះដោយឈ្មោះ ង៉ែត សុខ ហាក់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ ក្នុងទិសដៅពីត្បូងមកជើង។
មូលហេតុមកពីអ្នកបើកបរម៉ូតូហុងដា ស៊េរីឆ្នាំ២០១៧ បើកបររំលោភចូលចំណែកផ្លូរបស់ភាគីខាងម៉ូតូហុងដា ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខភ្នំពេញ1BE-3021។ ហើយចំណែកសាកសព ត្រូវបានក្រុមគ្រួសារមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់