ព័ត៌មានជាតិ

ស​ង្គ្រា​ម​អ៊ី​រ៉ាក់៖​​អា​មេរិក​​ទទួលបាន​​បទ​ពិសោធ​ន៍​​ការ​​ពារ​ខ្លួន​ច្រើន​(មាន​វីដេអូ​)

រំឭក​​កាលពី​ពេល​ដែល​អាមេរិក​វាយលុក​អ៊ីរ៉ាក់​កាលពី​10​ឆ្នាំ​មុន​នៅ​លើ​ទឹកដី​វាល​ខ្សាច់​ដែល​កាលពី​ពេល​នោះ​រថយន្ត​ដែល​បាន​ប្រើប្រាស់​មួយចំនួនធំ​មិន​មាន​បំពាក់អាវុធ​ប្រយុទ្ធ​និង​ការពារ​គ្រប់គ្រាន់​នោះទេ តែ​ក្រោយ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ការបើកបរ​និង​ធ្វើ​ដំណើរ​របស់​ទាហាន​អាមេរិក​នៅ​លើ​ទឹកដី​ដែល​សម្បូរ​ទៅ​ដោយ​គ្រាប់បែក​និង​ក្រុម​អត្តឃាត​ដែល​បានសម្លាប់​ទាហាន​និង​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​រាប់​មិន​អស់​នោះ​លែង​ជា​ភាព​កង្វល់​ទៀតហើយ​។​
2013-03-20_140332
​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៃ​ការធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​បាន​ធ្វើឲ្យ​អាមេរិក​ទទួលបាន​បទពិសោធ​ជាច្រើន​ពី​ការ​គេចខ្លួន​ចេញ​ពីកា​រ​បច្ចេកទេស​ដាក់​គ្រាប់​និង​វាយប្រហារ​តាមបែប​អត្តឃាត​របស់​សត្រូវ​ហើយ​ហេតុ​ដូច្នេះ​បានជា​អាមេរិក​បាន​អភិវឌ្ឍន៍​នូវ​គ្រឿង​សព្វាវុធ​និង​ឧបករណ៍​ការពារ​ជាច្រើន​។​

​បើទោះជា​យ៉ាងណា​ក៏ដោយ​អាមេរិក​នៅ​តែ​មាន​ការតិះ​តៀន​ពីព្រោះបើ​ប្រៀបធៀប​ទៅនិ​ង​ការកើនឡើង​នៃ​ពួក​ភាវ​រករ​និង​ចំនួន​ទាហាន​និង​អ្នកស្លាប់​គឺ​នៅ​មាន​ភាពខុសគ្នា​ឆ្ងាយ​បន្តិច​៕​ខាងក្រោម​នេះ​ជា​វិដេអូ​ដែល​បង្ហាញ​ពី​ការវិវត្តន៍​នៃ​ការការពារ​ខ្លួន​របស់​ទាហាន​អាមេរិក​ពេល​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​:​

មតិយោបល់