ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចបង្ក្រាបជនជាតិចិនជាង៣០នាក់ ពាក់ព័ន្ធនឹងសកម្មភាពគំរាមកំហែងជំរិតទារប្រាក់(VOIP) ក្នុងសណ្ឋាគារធំៗ៣កន្លែង

ភ្នំពេញៈ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយតំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគោលដៅចំនួន៣ទីតាំងរួមមាន៖

ទី១. នៅចំណុច សណ្ឋាគារ Phnom Penh Helina Hotel បន្ទប់លេខ១០៤ ,១០៥,១០៦,២០២ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ជនជាតិចិនចំនួន៨នាក់ ស្រី៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពគំរាមកំហែងជំរិតទារប្រាក់(VOIP) នៅប្រទេសចិន។

ទី២.នៅចំណុច សណ្ឋាគារ Phnom Penh Mekong View Tower បន្ទប់លេខ១៥០១ និង VIP មានទីតាំងស្ថិតនៅផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់បានជនជាតិចិនចំនួន១៨ នាក់ ស្រី៤នាក់ ពាក់ព័ន្ធនឹងសកម្មភាពគំរាមកំហែងជំរិតទារប្រាក់(VOIP) នៅប្រទេសចិន។

ទី៣.នៅចំណុច សណ្ឋាគារ Phnom Penh Diamond Apartment បន្ទប់លេខ៥៥៥ មានទីតាំងស្ថិតនៅអាគារលេខ៤៣ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ មានជនជាតិចិនចំនួន៥នាក់ ពាក់ព័ន្ធនឹងសកម្មភាពគំរាមកំហែងជំរិតទារប្រាក់(VOIP) នៅប្រទេសចិន។

ក្រោយឃាត់ខ្លួន ជនជាតិចិនទាំង៣១នាក់ខាងលើ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

https://youtu.be/_adncVgvO0I

មតិយោបល់