ព័ត៌មានកីឡា

ចំណាយលុយទិញសំបុត្រ ២សន្លឹក អាចទស្សនាបានគ្រាប់ការប្រកួតទាំងអស់ក្នុងពានរង្វាន់ AFC U-23 Championhsip 2018

ការប្រកួតវគ្គជម្រុះនៃប្រចាំទ្វីបអាស៊ី AFC U-23 Championhsip 2018 ប្រចាំពូល J ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមលក់សំបុត្រចូលទស្សនាហើយ ខណ:ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្កើតកម្មវិធីពិសេស ទិញសំបុត្រ ២សន្លឹក ថែមជូន ១សន្លឹក អញ្ខឹងមានន័យថាអាចទស្សនាបានការប្រកួតទាំង ៣ថ្ងៃ របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ក៏ដូចជាក្រុមដទៃទៀត បើសិនជាមកតាំងពីប្រកួតដំបូង។

សម្រាប់ ៣ប្រកួត របស់ក្រុម U-23 កម្ពុជា មាន៖
– ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧៖ U-23 កម្ពុជា ប៉ះ U-23 ចិន ម៉ោង ៦:៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ
– ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧៖ U-23 កម្ពុជា ប៉ះ U-23 ជប៉ុន ម៉ោង ៦:៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ
– ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧៖ U-23 កម្ពុជា ប៉ះ U-23 ហ្វីលីពីន ម៉ោង ៦:៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ

ចំពោះតម្លៃសំបុត្រចូលរួមទស្សនាមាន៖ ប្រភេទ១ តម្លៃ ១០,០០០ រៀល (តំបន់មានកៅអីជ័រនិងមានដំបូល) និង ប្រភេទ២ តម្លៃ ៥,០០០ រៀល (តំបន់ពុំមានកៅអីជ័រនិងមិនមានដំបូល)៕

ខាងក្រោមនេះជាកាលវិភាគសម្រាប់ការប្រកួតទាំងអស់ក្នុងពូល J៖

មតិយោបល់