ពោធិ៍សាត់ៈ រថយន្តតូរី មួយគ្រឿង បើកក្នុងល្បឿនលឿន ឡើងជែងមិនមើលស្ថានភាពគ្រោះថ្នាក់ទៅបុកនឹងអ្នកដំណើរជិះម៉ូតូច្រាស់ទិសគ្នា បណ្ដាលឲ្យភាគីម៉ូតូរបួសដាច់ជើងខាងឆ្វេងយ៉ាងរន្ធត់។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទាប ភ្លឺថ្ងៃទី២៦ ខែឧសភា ឆ្នំ២០១៦ ស្ថិតក្នុងភូមិតារោ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
នគរបាលប៉ុស្ដិ៍មូលដ្ឋាន បានឲ្យដឹងថា បុរសជនរងគ្រោះ ឈ្មោះ មាន សាមឿត ហៅ ង៉ា អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកានខេត្តពោធិ៍សាត់ ជិះម៉ូតូម្នាក់ឯង ប្រភេទសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់ពោធិ៍សាត់ 1C- 74-19 ធ្វើចរាចរណ៍លើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ដោយបើកក្នុងល្បឿន មធ្យមលើផ្លូវអាទិភាព ខាងស្ដាំដៃរបស់ខ្លួន។
លោក បន្តថា ស្របពេលដែលជនរងគ្រោះមកដល់ចំនុចចន្លោះគីឡូម៉ែត្រ លេខ១៩៣ នឹង១៩៤ ភូមិខាងលើ ក៏មានរថយន្តបង្កមួយគ្រឿង ប្រភេទរថយន្តតូរីស ពណ៌ខ្មៅ ស្លាក់លេចភ្នំពេញ 2AE-27-60 បើកបរពីកើតទៅលិច បើកយ៉ាង លឿង ហើយឡើងជែង រថយន្តស្របទិសមិនមើលស្ថានភាពនៅខាងមុខក៏វាក់ នឹងអ្នកបើកម៉ូតូនោះ មកច្រាស់ទិស បុកនឹងម៉ូតូពេញទំហឹង បណ្ដាលឲ្យដាច់ ជើងខាងឆ្វេង មើលទៅគួរឲ្យរន្ធត់បំផុត ព្រមទាំងមធ្យោបាយជនរងគ្រោះខូចខាតស្ទើរទាំងស្រុងឯអ្នកបើករថយន្តបង្ក បានទុករថយន្តចោលហើយគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ស្រុកបាកាន បានមកដល់ទីតាំងកើតហេតុបញ្ជូនជនរង គ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ចំណែក វត្ថុតាងទាំងសងខាង យកទៅកាន់អធិការនគរបាលស្រុកបាកាន៕
មតិយោបល់