ព័ត៌មានជាតិ

គោយន្តកន្ត្រៃចូលទៅកាប់អុស ជាន់មីន ផ្ទុះកក្រើកដី

បន្ទាយមានជ័យៈ គោយន្ដកន្ដ្រៃរបស់ប្រជាពលរដ្ឋបើកកាប់អុសជាន់មីនផ្ទុះខ្ទេចទាំងស្រុង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្បែរបន្ទាត់ព្រំដែន ក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ម្ចាស់គោយន្តកន្ត្រៃមានឈ្មោះ កាន់ បូរី អាយុ៤៧ឆ្នាំប្រពន្ធឈ្មោះ នេន ហ៊ុល អាយុ៤១ឆ្នាំ បើកដោយកូនប្រុសឈ្មោះ ញឹល ប៉ិប អាយុ២០ឆ្នាំ មកពីភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អាវុធហត្ថ បានបន្ដថា មុនពេលកើតហេតុនោះមានគោយន្តកន្ត្រៃប្រហែលចំនួន១២គ្រឿង បាននាំគ្នាចូលទៅកាប់អុស នៅចំណុចកើតហេតុខាងលើលុះជិះចូលទៅដល់ចំណុចកើតហេតុស្រាប់តែគោយន្តបើកខាងមុខតិចៗនោះបើកទៅជាន់ មីនបណ្តាលឲ្យផ្ទុះដាច់កង់គោយន្តខាងមុខផ្នែកខាងស្តាំបានដាច់ចេញពីតួរ ម៉ាស៊ីន តែសំណាងល្អគ្មានមនុស្សគ្រោះថ្នាក់។

ចំណែកគោយន្តអ្នកផ្សេងទៀត បាននាំគ្នាបើកចេញពីព្រៃចំណុចកើតហេតុនោះភ្លាមៗផងដែរ ដើម្បីជៀសវាងគ្រោះថ្នាក់បន្ត។

លោកអនុសេនីយ៍ឯក រស់ ពិសិដ្ឋ មេប៉ុស្តិ៍បឹងសាគូរ បានប្រាប់ថា នៅកន្លែងកើតហេតុជាដីរបស់ក្រុមហ៊ុនកាស៊ូណូហ្គោលដឹន ដែលជាកន្លែងគ្រោះថ្នាក់បំផុតព្រោះទីនោះមិនទាន់បានដោះមីនរួចរាល់ទេ៕

image_5image_4image_3image_2image_1image

មតិយោបល់