ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម

ស្ទឹងត្រែង: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់។
ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបំបែកភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថាវខាំមួន ល:ត:ន:តៃ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែ ស្នាក់នៅភូមិក:ដាន់(ឃីណាក់) ស្រុកមឿខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ក្នុងនោះដកហូតបាន ថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីនICE ចំនួន១កញ្ចប់ធំ ទម្ងន់សរុប១០៦៩,៤ គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់