ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៧នាក់ ដកហូតដាវសាំម៉ូវ៉ៃនិងកាំភ្លើងកែច្នៃ១ដើម!!

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ពន្ធ័នឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍ចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ឃឿន ហុងហួរ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ,ទី២ឈ្មោះ សុង តឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ,ទី៣ឈ្មោះ វឿន សុខា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ,ទី៤ឈ្មោះ រ៉ន សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ,ទី៥ឈ្មោះ ចិន្ថា ចាន់ថន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ,ទី៦ឈ្មោះ ថុន គីមហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោអរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងទី៧ឈ្មោះ ឡុង លីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនោះដកហូតបាន៖ ដាវសាំម៉ូរ៉ៃចំនួន១ដើម, កាំភ្លើងជ័រកែឆ្នៃចំនួន១ដើម, ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU.9578ចំនួន១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿនញៀនមួយចំនួន។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចកើតហេតុខាងលើ មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ខាងលើ ដើម្បីត្រួតពិនិត្យឆែកឆេររកឃើញដាវសាំម៉ូរ៉ៃចំនួន១ដើម កាំភ្លើងខ្យល់កែឆ្នៃចំនួន១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ច បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់