ព័ត៌មានជាតិ

ចំថ្ងៃស៊យ! ចេញធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មិនបានសម្រេចរួចដួលម៉ូតូរត់យករួចខ្លួន

ភ្នំពេញ: ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងជំនាញចេញធ្វើសកម្មភាពចំថ្ងៃស៊យដួលម៉ូតូរត់រត់គេចយករួចខ្លួន កាលពីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ជិះផាស្អែប ពីផ្លូវ២៧១ ឡើងមកលើស្ពានអាកាសស្ទឹងមានជ័យ បានប្រហែលជា២០ ម៉ែត្រក៏មានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 1lG-2925 មកពីក្រោយរួចក៏ធ្វើសកម្មភាពឆក់កាបូបពីនារីជនរងគ្រោះតែមិនបានសម្រេច ពេលនោះក៏បានដួលម៉ូតូ ហើយជនសង្ស័យទាំងពីរនោះងើបរត់យកតែរួចខ្លួនបន្សល់ម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុស្ត្រីរងគ្រោះដោយសារតែមិនបានបាត់បង់នូវទ្រព្យសម្បត្តិ ទើបបន្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ រួច
សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុនិងបានយកម៉ូតូរបស់ជនសង្ស័យយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីស្វែងរកចាប់ជនសង្ស័យមកចាត់ការតាមនិតិវិធី៕

 

មតិយោបល់