កណ្ដាលៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ និង៥០នាទីទៀបភ្លឺ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងផ្ទះ ស្ថិតភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ជុំ ហេង ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុ បន្សល់ទុកប្រពន្ធ និងកូនប្រុស២នាក់ ។
វត្ថុតាងដកហូត៖ ក្រម៉ា ១ ។
យោងតាមការបំភ្លឺពីម្តាយរបស់ជនរងគ្រោះ បានឲ្យដឹងថា៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៩វេលាម៉ោង២០ និង២៥នាទី គាត់ និងជនរងគ្រោះ បាននាំគ្នាចូលដេកក្នុងផ្ទះជាមួយគ្នា លើគ្រែតែមួយ លុះដល់ម៉ោង៣ និង៣៥នាទីទៀបភ្លឺ ស្រាប់តែបាត់ជនរងគ្រោះ ស្រែកហៅមិនឆ្លើយ ទើបគាត់ក៏ដើររករហូតដល់ផ្ទះជនរងគ្រោះ បានឃើញស្បែកជើងនៅក្រោមកាំជណ្តើរ គាត់បានឡើងទៅរុញទ្វាមើល ឃើញស្ទើរភាំងស្មារតី កូនប្រុសជាទីស្រទ្បាញ់ ចង.កសម្លាប់ខ្លួនជាមួយនឹងក្រម៉ា ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុមន្ត្រីជំនាញ បានធ្វើកោសល្យវិច័យសព ពុំឃើញមានស្លាកស្នាមអី្វគួរកត់សម្គាល់ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់