ភ្នំពេញៈ ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ២នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួន ដោយធ្វើការដកហូតថ្នាំញៀនចំនួន៥៥កញ្ចប់ រួមទាំវត្ថុតាងមួយចំនួនទៀតផង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីមន្ត្រីនគបាលម្នាក់បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំងពីរនាក់ ទី១ឈ្មោះ ឆេង វណ្ណា អាយុ៣៤ឆ្នាំ មុខររមិនពិតប្រាកដ និងទី២ឈ្មោះ រឿន ដារ៉ូត អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាដក ទាំងពីរនាក់សុទ្ធតែមានទីលំនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ជាមួយគ្នា។ ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន ៥៥កញ្ចប់ (៥៤កញ្ចប់តូច និង ១កញ្ចប់ធំ) ដាវស៊ាំម៉ូរ៉ៃមួយដើម ឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់មួយចំនួនធំទៀតផងដែរ។
ក្រោយប្រតិបត្តិការ ជនសង្ស័យជួញដូរគ្រឿងញៀនទាំងពីរនាក់រួមទាំងថ្នាំញៀនទាំង ៥៥កញ្ចប់ និងវត្ថុតាងួយចំនួនទៀត ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់