សៀមរាបៈ លោកអធិការស្រុកក្រឡាញ់ បានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះដែលជាជនពិការ ក្រោយពីធ្វើសកម្មភាពរំលោភសេពសន្ថវៈនាងបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅខាងត្បូងឈៀងខាងលិច មានចម្ងាយប្រហែល១៥០ ម៉ែត្រ ពីវត្តប្រាសាទតាមេង ក្នុងភូមិអង្កោល ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ហ.ច.ប ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅភូមិអង្កោល ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែកជនសង្ស័យមានឈ្មោះ ធេន មឿត ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិអង្កោល ឃុំ សែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់