ព័ត៌មានជាតិ

មន្ត្រីប៉ូលិសខណ្ឌចំការមន ស្រវឹងស្រា ជិះម៉ូតូបញ្ច្រសទិសចរាចរណ៍ ទាស់សម្ដីជាមួយក្មេងស្ទាវ បង្កហិង្សា…

ភ្នំពេញៈ នៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅមុខភោជនីយដ្ឋានអាហារប៊ូហ្វេក្តៅបង្កងនាគផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន មានករណីហិង្សាវាយតបគ្នា បណ្ដាលឲ្យមានអ្នករងរបួស។

ភាគីទាំងពីរមិនស្គាល់អត្តសញ្ញាណនោះ ដោយគ្រាន់តែដឹងថា ម្ខាងជាសមត្ថកិច្ចខណ្ឌចំការមន រងរបួសសន្លប់ស្តូក ក្នុងស្ថានភាពស្រវឹង និងម្នាក់ទៀតជាក្មេងស្ទាវប៉ុណ្ណោះ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ មានក្មេងស្ទាវ២នាក់ បានជិះម៉ូតូម៉ាកស្កុបមួយគ្រឿង ធ្វើដំណើរពីត្បូងទៅជើង តាមផ្លូវព្រះមុនីវង្ស មកដល់ចំណុចកើតហេតុ ស្រាប់តែមានមន្ត្រីប៉ូលិសម្នាក់ ស្លៀកពាក់ស៊ីវិល បានជិះម៉ូតូឌុបប្រពន្ធនិងកូនប្រុសម្នាក់ ធ្វើដំណើរបញ្ច្រាសទិស ដៅចរាចរណ៍។

ដោយភាគីទាំងសងខាង បានទាស់សម្ដីគ្នា រហូតឈានដល់ប្រើប្រាស់ហិង្សា វាយតបគ្នា រួមទាំងការដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក គំរាមបាញ់គ្មា បណ្ដាលឲ្យមានអ្នករបួស។

មូលហេតុ៖ ខណៈខាងក្មេងស្ទាវ អះអាងថា មន្ត្រីស្លៀកពាក់ស៊ីវិលខាងលើ ចោទពួកគេជាចោរ រួចបានជិះដេញតាម ទើបកើតជម្លោះ និងហិង្សាបែបនេះ។

ក្រោយកើតហេតុក្មេងស្ទាវទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌចំការមន ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

សូមបញ្ជាក់៖ ករណីនេះ ភា្នក់ងារសារព័ត៌មាន Post News មិនមានលេខទូរស័ព្ទ ទំនាក់ទំនងសមត្ថកិច្ចខណ្ឌចំការមន ដើម្បីសុំការបំភ្លឺពីភាគីម្ខាងទៀតបានទេ មិនដឹងថា រឿងមួយនេះ ពិតដូចអ្វីដែភាគីម្ខាងបានអះអាងដែរទេ ហើយមួយរយៈនេះ ក្នុងខណ្ឌចំការមន សម្បូរទៅដោយ ដេញវៃកាប់ចាក់គ្នា បង្កការភ័យខ្លាច ដល់ពលរដ្ឋក្នុងមូលដ្ឋាន៕

មតិយោបល់