អាមេរិកៈ តាមការផ្សាយទូរទស្សន៍ CNN បានឲ្យដឹងថា ប្រព័ន្ធអាវុធឡាស៊ែរ (LaWS) ដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដោយប្រើប្រព័ន្ធកាំរស្មីឡាហ្ស៊ែរ ក្នុងល្បឿនលឿនជាងកាំជ្រួចផ្លោងអន្តរទ្វីប (ICBM) ៥០.០០០ ដង ត្រូវបានដាក់ពង្រាយលើនាវា USS Ponce ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ប្រព័ន្ធនេះ មិនត្រឹមតែជាគ្រាប់កាំភ្លើងសម្រាប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអាវុធដ៏ល្អបំផុត ដែលយោធាអាមេរិក អាចប្រើប្រាស់ ក្នុងការប្រយុទ្ធគ្រប់ទីតាំងរបស់សត្រូវទាំងអស់ មិនថាតែនៅលើដែនអាកាស ដី និងទឹកនោះទេ គឺគ្រប់ទីតាំងទាំងអស់ផងដែរ។
ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅពេលយន្តហោះគ្មានមនុស្សបើក ត្រូវបានគេបញ្ជាឲ្យហោះចេញពីគោលដៅមួយ ខណៈដែលកងទ័ពជើងទឹកអាមេរិក បានប្រើប្រព័ន្ធនេះ បាញ់ទម្លាក់យន្តហោះនោះ ដោយកាំរស្មីឡាហ្សែរ ដើម្បីបំផ្លាយវាជាមួយកំដៅរហូតដល់សីតុណ្ហភាពរាប់ពាន់អង្សា៕
មតិយោបល់