ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងជួញដូរគ្រឿងញៀននៅនិងកន្លែង

ភ្នំពេញៈ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិ៣ផ្លូវរថភ្លើងក្នុង សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក កាន់ វណ្ណៈ នាយនគរបាលបុស្តិ៍រដ្ឋបាលស្រះចកបានធ្វើឲ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ហុង សែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងដកហូតថ្នាំញៀន៥កញ្ចប់តូច និងលុយខ្មែរចំនួន៣ម៉ឺនរៀលទូរស័ព្ទដៃម៉ាក មិតហ្វ៊ូនចំនួនមួយគ្រឿង។

លោកមេប៉ុស្តិ៍ស្រះចកបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លូនជនសង្ស័យរូបនោះ គឺកម្លាំងនគរបាលស្រះចកបានចេញល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពួនស្ទាក់ទប់ស្កាត់រាលបទល្មើសផ្សេងដោយអនុវត្តតាមការណែនាំរបស់អភិបាលខណ្ឌដូនពេញលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញដែលបែងចែកឲ្យកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ទាំងអស់ត្រូវទ្រោលសភាពការណ៍ចេញពួនស្ទាក់គ្រប់រូបភាព ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសឲ្យទាន់សភាពកាណ៍ ដូច្នេះហើយកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកបានទទួលព័ត៌មានសង្ងាត់ថា មានជនសង្ស័យម្នាក់កំពុងជួញដូរនៅចំណុចកើតហេតុ នោះក៏កម្លាំងឃើញជាក់ស្តែង ក៏ឃាត់ជនសង្ស័យរូបនោះព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន០៥កញ្ចប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតវិធី៕

 
photo_2016-05-26_14-27-58

photo_2016-05-26_14-27-57

មតិយោបល់