ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តម៉ាកព្រូស ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2BE-6142 បានប៉ះគ្នាជាមួយម៉ូតូ១គ្រឿងម៉ាក FTR បណ្តាលឲ្យបុរសម្នាក់ដួល សង្ស័យបាក់ជើងរងរបួសធ្ងន់ ស្ថិតនៅក្នុងភូមិខ្វា ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណៈនេះជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុដើម្បីពិនិត្យ និងវាស់វែង ធ្វើកំណត់ហេតុ ទៅតាមនីតិវិធីផ្លូច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕








មតិយោបល់