ព័ត៌មានជាតិ

អស់លក្ខណ៍! កំពុងឈរចែកចាយគ្រឿងញៀនត្រូវសមត្ថកិច្ចច្បាមបាន ដកហូតបាន៤កញ្ចប់

ភ្នំពេញៈ ជនសង្ស័យជាអ្នកជួញដូគ្រឿងញៀន២នាក់យ៉ាងសកម្ម ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍ផ្សារថ្កូវ ធ្វើការឃាត់ខ្លួន ដកហូតថ្នាំញៀនមួយចំនួន៤កញ្ចប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅខាងក្រោយក្រុមហ៊ុនឃ្យូប៊ី តាមបណ្តោយផ្លូវលំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ រ័ត្ន រឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ និងជនសង្ស័យទី២ឈ្មោះ សន ស្នា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ក្រោយពេលឃាត់ខ្លួនហើយនោះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់