ព័ត៌មានកីឡា

Aubameyang ស៊ុត ២គ្រាប់ ក្នុងជ័យជម្ះ ៣-១ លើក្រុម AC Milan (វីដេអូ)

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ធ្វើបានយ៉ាងល្អ តាមរយៈ ការស៊ុតបញ្ចូលទីបាន ២គ្រាប់ឲ្យក្រុម Dortmund ក្នុងការប្រកួតមិត្តភាព ជាមួយ AC Milan នៅប្រទេសចិន។

ថ្វីបើ ខ្សែប្រយុទ្ធ Aubameyang កំពុងតែលេចលឺនូវពត៌មាន នៃការចាកចេញទៅកាន់ Chelsea ក៍ដោយ ក៍ប៉ុន្តែ ខ្សែប្រយុទ្ធរូបនេះ ស៊ុតបាន ២គ្រាប់ឲ្យ Dortmund ។ ក្នុងការប្រកួតមិត្តភាពនេះ Dortmund បានយកឈ្នះលើក្រុមយក្សអ៊ីតាលី ដែលកំពុងចំណាយលុយមហាសាលទិញកីឡាករនោះ ក្នុងលទ្ធផល ៣-១ ។ ៣គ្រាប់ របស់ Dortmund រកបានដោយ Nuri Sahin នៅនាទីទី១៦ និងពីរគ្រាប់ទៀតរកបានដោយ Aubameyang ដោយការស៊ុតបាល់ ១១ម៉ែត្រនៅនាទីទី ២០ និង១គ្រាប់ទៀតនៅនាទីទី ៦២។ ចំណែកឯក្រុម AC Milan វិញ រកបានត្រឹម ១ គ្រាប់ប៉ុណ្ណោះ នៅនាទីទី ២៤ដោយខ្សែប្រយុទ្ធ Carlos Bacca ។

ហេតុនេះហើយ ការស៊ុត ២គ្រាប់របស់ Aubameyang នេះ គឺជាការសម្ងែងនូវសមត្ថភាពកាន់តែប្រសើរ ក្នុងការបង្អួតក្រុមតោខៀវ Chelsea ឲ្យកាន់តែចាប់អារម្មណ៍ និងតាមប្រមាញ់ ខ្សែប្រយុទ្ធរូបនេះបន្តទៀត។

ខាងក្រោមនេះ គឺជាវីដេអី ការប្រកួតរវាងក្រុម AC Milan និង Dortmund៖

https://www.youtube.com/watch?v=PdHFbPibtnI

មតិយោបល់