ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar JR បានសម្រេចចិត្ត ក្នុងកសរទទួលយកសំណើរ ២២២លានអឺរ៉ូ ឬស្មើនឹង ១៩៧លានផោនដែលជាតម្លៃថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ហើយ ដោយរង់ចាំតែការសម្រេចចិត្តចុងក្រោយរបស់ Barcelona ប៉ុណ្ណោះ។
តម្លៃខ្លួន ២២២លានអឺរ៉ូ ដែលក្រុមអ្នកមានបារាំង PSG កំពុងតែជះមកលើខ្សែប្រយុទ្ធ Neymar នោះ បានហុចផលជាផ្លែផ្កាហើយ ព្រោះថា មិនបានប៉ុន្មានម៉ោងផង Neymar បានយល់ព្រមនៅក្នុងសំណើរនេះទៅហើយ។ ជាការពិតណាស់ បើតាមការចុះផ្សាយរបស់ Esporte Interativo Claimed បានឲ្យដឹងថា ប្រសិនបើដំណើរនៃការផ្លាស់ប្តូរនេះ មិនមានបញ្ហាទេនោះ យ៉ាងយូរបំផុតត្រឹម ២សប្តាហ៍ទៀត Neymar នឹងក្លាយជាសមាជិកថ្មីរបស់ក្រុម Paris Saint Germain ហើយ។
ម្យ៉ាងវិញទៀត ឪពុករបស់ Neymar ក៍មានបំណងចង់ឲ្យ ខ្សែប្រយុទ្ធរូបនេះចាកចេញពី Barcelona ដែរ ព្រោះថា នៅ Barca កីឡាករឆ្នើម Neymar មិនអាចក្លាយជាកីឡាករកំពូលបានឡើយ ព្រោះថារនាំងដ៍ធំរបស់គេ គឺខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលជាកីឡាករកំពូលស្រាប់ ពិបាកក្នុងការប្រជែង។ យ៉ាងណាវិញ ការចាកចេញ ឬផ្លាស់ទ្រនំុថ្មីរបស់ Neymar អាចប្រសើរច្រើន ព្រោះថា តាមសមត្ថភាព និងទេពកោសល្យរបស់គេ ប្រាកដជាអាចក្លាយជាកីឡាករកំពូលជាក់ជាមិនខាន។
ក៍ប៉ុន្តែ នៅមិនទាន់មានការឆ្លើយឆ្លងណាមួយ ពីសំណាក់ក្រុម Barcelona ឡើយ ស្របពេលដែល Barca មិនទាន់ភ្លេច ពីការបដិសេធលក់ Verratti កាលពីពេលថ្មីៗនេះឡើយ។ ដូច្នេះហើយ ការយល់ព្រម របស់ Neymar ក្នុងតម្លៃ ២២២លានអឺរ៉ូ ឬ ១៩៧លានផោន នោះ មិនអាចទៅរួចឡើយ ប្រសិនបើ Barca ជំទាស់នោះ ដោយត្រូវរង់ចាំចម្លើយវិជ្ជមាន ពីក្លិបសិន។
មតិយោបល់