ព័ត៌មានជាតិ

ម្ដាយឪពុកគួរប្រុងប្រយ័ត្ន! យកកូនស្រីទៅជួលគេមើលថែ ពេលទៅយកមកវិញបែរជាឃើញមានឈាមហូរតាមប្រដាប់ភេទ

ភ្នំពេញៈ ប្ដីប្រពន្ធ២នាក់មកដាក់បណ្ដឹងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឲ្យជួយរកយុត្តិធម៌ឲ្យកូនស្រីគាត់ផង ព្រោះតែគាត់បានយកកូនស្រីគាត់ទៅឲ្យអ្នកមើលថែ ហើយមានឈាមហូតាមប្រដាប់ភេទហើយមិនទទួលខុសត្រូវ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្តាយក្មេងរងគ្រោះមានឈ្មោះ សៀន រតនា អាយុ៣០ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ឪពុកឈ្មោះ ពៅ សៅ អាយុ៣៥ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានស្រុកកំណើតភូមិឈើទាល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកឯកូនស្រីរបស់គាត់ឈ្មោះ ឯ រ ន អាយុ១២ខែ២០ថ្ងៃ។ រីឯអ្នកមើលថែក្មេងមានឈ្មោះ តោ ស្រី អាយុ៣៦ឆ្នាំ មុខរបរមើលថែក្មេងនៅផ្ទះភូមិឫស្សី សង្កាត់ស្ទឹងមាជ័យ ខណ្ឌមានជ័យ ចំណែកប្តីឈ្មោះ ទ្រូ អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅជាមួយប្រពន្ធ។

តាមសម្តីម្តាយកុមារីរងគ្រោះបានឲ្យដឹងថា ប្ដីរបស់គាត់និងគាត់បានយកកូនស្រីទៅឲ្យឈ្មោះ តោ ស្រី ជាអ្នកមើលថែដូចសព្វដង ហើយការមើលថែនោះតាំងតែកូនគាត់មានអាយុ៣ខែ ដោយរូបគាត់និងប្តីជាប់រវល់ការងាអត់មានអ្នកមើលថែរ ហើយរវល់តែរកប្រាក់បង់ថ្លៃមើលថែក្នុងមួយខែ៤០ដុល្លារហូតដល់កូនគាត់សព្វថ្ងៃនេះកូនគាត់មានអាយុ១២ខែ២០ថ្ងៃ។

លុះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ប្រហែលម៉ោង១១ថ្ងៃត្រង់ ម្តាយកុមារីរងគ្រោះបានទទួលដំណឹងតាមរយៈទូរសព្ទដៃពីម៉ែដោះប្រាប់ថាកូនស្រីនាងឯងមានហូរឈាមតាមប្រដាប់ភេទយ៉ាងខ្លាំង ពេលដែលបានទទួលដំណឹងហើយរូបនាងជាម្តាយបានមកទទួលយកកូនស្រីរបស់គាត់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាដោយគ្រូពេទ្យកំពុងតែព្យាបាលដោយយកចិត្តទុកដាក់បំផុត។
លុះដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ រូបគាត់ពីរអ្នកប្ដីប្រពន្ធបានដាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីឲ្យអ្នកមើលថែចូលខ្លួនមកទទួលខុសត្រូវចំពោះរឿងនេះផង៕

មតិយោបល់