ព័ត៌មានកីឡា

គ្រូ​បង្វឹក​ U-23 ចិន​៖ ទោះបីចិនឡើងដោយស្វ័យប្រវត្តតែជួបជាមួយ U-23 កម្ពុជា ល្ងាចនេះមិនបន្ធូដៃទេ

ការ​ប្រកួត​វគ្គ​ជម្រុះ AFC U23 Championship CHINA 2018 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះពូល J សម្រាប់ក្នុងការប្រកួតបើកឆាក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ និងត្រូវប៉ះ ជម្រើសជាតិចិនអាយុក្រោម ២៣ឆ្នាំ ខណៈដែល​លោក Massimiliano Maddaloni គ្រូ​បង្វឹក​ U-23 ចិន​ ថាមិនបន្ធូដៃឲ្យទេ។

គ្រូបង្វឹកដែលទើបតែតែងតាំងឲ្យចូលមកកាន់តំណែងក្រុមជម្រើសជាតិ U-23 ចិន លោក Fabrizio Del Rosso បានបញ្ចេញយោបល់ថា៖ “ក្រុមរបស់យើងជាម្ចាស់ផ្ទះសម្រាប់ AFC U-23 Championship 2018 ដោយការចូលរួមលេងវគ្គជម្រុះនេះគឺជាកាត្រៀមខ្លួនដោយដកស្រង់បទពិសោធន៍ជាមួយក្រុមដទៃដើម្បីអោយបានល្អនៅឆ្នាំក្រោយប៉ុន្នោះ ចំណែកក្នុងជំនួបជាមួយ ក្រុម U-23 កម្ពុជា ក្រុម​របស់​ខ្ញុំ​ នឹងខំប្រឹង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ ហើយ​​លេង​ដើម្បី​យកជ័យជម្នះ​​ បើទោះ​បីជាចិនឡើងដោយស្វ័យប្រវត្តតែក្នុងជំនួបដំបូងជាមួយ U-23 កម្ពុជា មិនបន្ធូដៃទេ ទោះក្នុងវគ្គ​ជម្រុះនេះកម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ក៏ដោយ”។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នាវេលាម៉ោង ៦និង៣០ នាទីល្ងាចនេះ ក្រុមម្ចាស់ផ្ទះ U-23 កម្ពុជា និងត្រូវប៉ះជាមួយ U-23 ចិន នាពហុកីឡដ្ឋានជាតិ ខណៈដែលនៅរសៀលថ្ងៃដដែលក៏មានប្រកួតមួយ ១ទៀតដែរ ដោយក្រុម U-23 ជប៉ុន ប៉ះ ក្រុមU-23 ហ្វីលីពីន នៅលើពហុកីឡដ្ឋានជាតិដូចគ្នា៕

មតិយោបល់