សៀមរាបៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់ច្រកក្នុងបាវ សង្ស័យជាករណីឃាតកម្ម កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅដីឡូត៍មួយកន្លែងក្នុងក្រុមទី២០ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សាកសពជនរងគ្រោះមានឈ្មោះ ឆៀក ប៊ុនណា អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិ សំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្ន នៅក្នុងភូមិកើតហេតុខាងលើ៕
មតិយោបល់