ព័ត៌មានជាតិ

បើកភ្នែកឡើង ជល់គ្នាទាំងព្រឹកហ្មង!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យនារីម្នាក់ រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកវីវ៉ាមួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-8586 បើកបរដោយមនុស្សប្រុសស្រី៣នាក់ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ដោយបានឆ្លងផ្លូវ ខណ:ដែលឆ្លងជិតផុតទៅហើយនោះ ក៏ស្រាប់មានម៉ូតូសង់សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-7469 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿនគ្រាន់ លុះមកដល់ចំណុចកើតហេតុ បានវ៉ាក់អើគ្នា ដោយជាន់ហ្រ្វាំងអូសប្រហែលជាង៣ម៉ែត្រ តែមិនជាប់ក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យដួលទាំង២នាក់ ឲ្យនារីម្នាក់ដែលជិះម៉ូតូវីវ៉ារងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងតែម្តង៕

//youtu.be/m-WINjHPa5Y

មតិយោបល់