តាមរយៈការតាមប្រមាញ់ អស់រយៈពេលយ៉ាងយូរកន្លងមក ក្រុមយក្ស Real Madrid បានសម្រេចក្នុងការលក់ ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ឲ្យក្រុមតោខៀវ Chelsea ហើយ។
បើតាម The Sun បានឲ្យដឹងថា ក្រុម Real Madrid និង Chelsea បានយល់ព្រមគ្នា ក្នុងសំណើរ ៨០លានអឺរ៉ូ ហើយ ក្នុងការលក់ Alvaro Morata ។ ក្រុម Chelsea បានតាមប្រមាញ់ខ្សែប្រយុទ្ធជាច្រើន ក្រោយពីការចាកចេញរបស់ Diego Costa ។ យ៉ាងណាវិញ តាមរយៈការយល់ព្រមលក់ Morata ឲ្យ Chelsea នេះ បានធ្វើឲ្យ ក្លិបអង់គ្លេសរូបនេះ ទទួលបាននូវខ្សែប្រយុទ្ធដ៍ឆ្នើមមួយរូប សម្រាប់ក្លិបជើងឯក Premire League មួយនេះ។ ម្យ៉ាងវិញទៀត Morata បានក្លាយជាខ្សែប្រយុទ្ធអេស្ប៉ាញដំបូងគេបំផុត ដែលមានតម្លៃខ្លួនថ្លៃជាងគេ ក្នុងការផ្ទេរទៅកាន់ក្លិបថ្មីក្នុងតម្លៃ ៨០លានអឺរ៉ូ ខណៈ Fernando Torres កាលពីផ្ទេរពី Liverpool ទៅកាន់ Chelsea តម្លៃប្រមាណជា ជាង ៦០លានអឺរ៉ូប៉ុណ្ណោះ។
ក្លិបទាំង២ នឹងឈានដល់ការព្រមព្រៀងគ្នា ក្នុងពេលដ៍ខ្លីខាងមុខនេះ ស្របពេលដែល ដែល Chelsea ត្រូវការខ្សែប្រយុទ្ធយ៉ាងអន្ទះសារផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមតោខៀវ Chelsea ចង់បាន Alvaro Morata តាំងពីដើមរដូវកាលមុនមកម្លេះ ក៍ប៉ុន្តែ ទាំង Real Madrid និង Morata ផ្ទាល់ មិនចង់មកឡើយ ក្រោយពេលដែល អនាគត់របស់គេ មិនសូវល្អនៅ Real Madrid ទើបធ្វើឲ្យ Morata រកច្រកផ្លូវចាកចេញ ដែលជាជម្រើសចុងក្រោយនោះ គឺក្រុមតោខៀវ Chelsea។
មតិយោបល់