ព័ត៌មានជាតិ

សង្ស័យស្រវឹងហើយងោកមួយភាំង! កាមរីបាឡែនពន្លះទ្រូងផ្លូវ រងការខូចខាត

ភ្នំពេញ: រថយន្តកាមរីបាឡែនមួយគ្រឿង បើកបរដោយបុរសម្នាក់ទើបនឹងចេញពីពោធិ៍ចិនតុងមក ងោកមួយភាំងក៏បានមកបុកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវខ្ទាតចេញពីជួរ រីឯរថយន្តវិញរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀភ្លឺ ថ្ងៃ ព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជិតស្ពានអាកាសស្ទឹងមានជ័យ)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកមាស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AL-6494 បើកតាមបណ្តោយផ្លូវ២៧១ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនគួរសម ដល់ចំណុចផ្លូវកោងងោកមួយភាំង ហើយសង្ស័យស្រវឹងផងក៏ជ្រុលចង្កូតទៅបុកទ្រូងខ្ទាតចេញពីជួរ៣កង់ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងឆ្វេងរថយន្តយ៉ាងដំណំដាច់ក្រឡេបន្តដំណើរទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់