ព័ត៌មានជាតិ

រថយន្តបែនមួយគ្រឿង មិនដឹងបើកយ៉ាងម៉េចធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច មានករណីរថយន្តបែនមួយគ្រឿង មិនដឹងមានបញ្ហាអីមួយនោះទេ ស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយទឹកអមផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃតែម្តង។ សំណាងគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត។ ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់