កណ្ដាលៈ កិច្ចប្រត្តិបត្តិការស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
ករណីពីការស្រាវជ្រាវអនុវត្តដីកាចាប់ខ្លួននៅវេលាម៉ោង៩ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ស្រះ
ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនឈ្មោះ ស្រ៊ុន ចរិយា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្ដកណ្ដាល។
ឃាត់ខ្លួនពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងធ្វើឲ្យខូចខាតដោយចេតនា។ កើតហេតុកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្ដកណ្ដាល។
ដីកាលេខ១២៧៦ ដកបចខ ចុះថ្ងៃទី៣ខែកក្កដា ឆ្នាំ២០១៧ របស់លោក អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ៕
មតិយោបល់