ព័ត៌មានអន្តរជាតិ

តុលាការកំពូលអាមេរិក បដិសេធពង្រីកវិសាលភាពបទបម្រាមហាមឃាត់របស់លោក ត្រាំ

អាមេរិកៈ តុលាការកំពូលអាមេរិក បានបដិសេធមិនពង្រីកវិសាលភាព នៃបទបម្រាមហាមប្រាមការធ្វើដំណើររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបានធ្វើការលើកលែង សម្រាប់ជីដូនជីតារបស់ពលរដ្ឋខ្លួន ដែលមកពីប្រទេសមូស្លីមចំនួន៦ ឲ្យមានសិទ្ធធ្វើដំណើរចូលមកកាន់ ទឹកដីសហរដ្ឋអាមេរិកបាន ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីសម្រេចមួយ កាលពីថ្ងៃពុធ តុលាការកំពូលរបស់ប្រទេស បានបញ្ជាក់ថា បទហាមប្រាមរបស់លោក ត្រាំ ត្រូវតែអនុញ្ញាតឲ្យមានការលើកលែង ចំពោះសមាជិកគ្រួសារពលរអាមេរិក រួមទាំងជីដូនជីតារបស់ពួកគេផងដែរ។

ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីតុលាការរដ្ឋហាវ៉ៃ បានសម្រេចលើកលែងពីការហាមឃាត់ដ៏ចម្រូងចម្រាស ទៅលើជីដូនជីតា និងសាច់ញាតិរបស់ប្រជាពលរដ្ឋខ្លួន ដែលមកពីប្រទេសមូស្លីមទាំង៦។

សូមជំរាបថា បទបម្រាប់របស់លោកប្រធានាធិបតី ត្រាំ បានហាមឃាត់រយៈពេល ៩០ថ្ងៃ ទៅលើអ្នកដំណើរមូស្លីមមកពីប្រទេសអ៊ីរ៉ង់, យេម៉ែន, សូម៉ាលី, ស៊ូដង់, ស៊ីរី និងយេម៉ែន មិនឲ្យចូលមកក្នុងទឹកដីអាមេរិកទ្បើយ។

ប៉ុន្តែបទបម្រាបនេះ ត្រូវបានលើកលែងផងដែរ សម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការ ដែលមានទំនាក់ទំនងជិតស្និត ជាមួយសមាជិកគ្រួសារពលអាមេរិក៕

មតិយោបល់