ព័ត៌មានជាតិ

Update៖ ផ្ទុះផាវកែច្នៃខុសបច្ចេកទេស ស្លាប់និងរបួស៤នាក់ នៅខេត្តកណ្តាល!​

កណ្តាលៈ យ៉ាងហោចណាស់ មានក្មេងវ័យជំទង់២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលពួកគេបានយកផាវមកកែច្នៃហើយខុ​សបច្ចេកទេស បណ្តាលឲ្យផ្ទុះឆេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិពោធិ៍ដុះ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

លោក ជុន វណ្ណី មេបញ្ជាការអាវុធហត្ថស្រុុកណ្តាលស្ទឹង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៧និង១០នាទីយប់នេះ ពិតជាមានករណីក្មេងៗកែច្នៃផាវ ខុសបចេ្ចកទេសបណ្តាលឲ្យផ្ទុះស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ស្រាល២នាក់ពិតប្រាកដមែន។

លោកមេបញ្ជាការ បានបន្តទៀតថា ជនរងគ្រោះទាំង៤នាក់ ទី១មានឈ្មោះ ប៉ុន សម្បត្តិ អាយុ១៣ឆ្នាំ មុខរបរសិស្ស​ , ទី២ឈ្មោះ ជ័យ វី អាយុ១១ឆ្នាំ មុខរបរសិស្ស , ទី៣-ឈ្មោះ ប៉ុន សុខុន អាយុ១៦ឆ្នាំ មុខរបរសិស្ស និងទី៤មានឈ្មោះ មឿន សុភក្រ័ អាយុ១៧ឆ្នាំ មុខរបរសិស្ស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ៕

មតិយោបល់