ស្ទឹងត្រែងៈ បុរសម្នាក់ដោយសារតែតុណ្ហាពុះកញ្ជ្រោលទប់អារម្មណ៍មិនបានក៏លបឆ្មក់ចាប់ក្មេងស្រីមិនទាន់គ្រប់ការម្នាក់រំលោភនៅក្នុងបន្ទប់ទឹករហូតបានសម្រេចពីរដង ហើយទើបបែកការណ៍ នឹងត្រូវនគរបាលចាប់ខ្លួន កាលពីរសៀលថ្ងៃទី២៥ ឧសភា ២០១៦ ក្រោយពីធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីជាអនីតិជន មិនទាន់គ្រប់អាយុម្នាក់ចំនួន២លើក ស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ នឿន អាយុ២៨ឆ្នាំ មានទីលំនៅភូមិរាជានុកូល ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ។
ការចាប់ខ្លួនជនសង្ស័យខាងលើ គឺដោយសារមានការបង្ហាញអត្តសញ្ញាណពីក្មេងស្រីរងគ្រោះថា បុរសម្នាក់នោះ បានចាប់នាងរំលោភដល់ទៅ២លើក ខណៈនាងកំពុងសម្អាតបន្ទប់ទឹកក្នុងស្ថានីយប្រេងឥន្ទនៈ។
នគរបាលបញ្ជាក់ថា ជនសង្ស័យធ្វើសកម្មភាពចំនួន២លើក ដែលលើកទីមួយ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ឧសភា និងលើកទីពីរ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ឧសភា។
ក្រោយចាប់ខ្លួនជនសង្ស័យ តាមការចង្អុលបង្ហាញពីជនរងគ្រោះ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យថា ពិតជាការប្រព្រឹត្តដូចការចោទប្រកាន់ពីជនរងគ្រោះប្រាកដមែន ដោយបានចូលទៅចាប់នាងរំលោភក្នុងបន្ទប់ទឹកទាំងពីរលើក ខណៈនាងចូលសម្អាត់បន្ទប់ទឹក។ ជនល្មោភកាមនេះត្រូវបាន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង នារសៀលថ្ងៃទី២៦ ឧសភា ដើម្បីឱ្យសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់