ព័ត៌មានអន្តរជាតិ

វៀតណាមជំរុញឲ្យសារព័ត៌មានខ្លួនរាយការណ៍ឲ្យបានច្រើនថែមទៀតពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេស

ហាណូយៈ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសវៀតណាម បានអំពាវនាវឲ្យដល់ប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវផ្សព្វផ្សាយដោយផ្តោតទៅលើបញ្ហារបាយការណ៍សិទ្ធិមនុស្សឲ្យបានច្រើនថែមទៀត នៅក្នុងប្រទេសវៀតណាម។

យោងតាមសារព័ត៌មានបរទេស បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ដោយផ្អែកតាមការលើកឡើងរបស់លោក ទ្រួង មិញ ទួង រដ្ឋមន្រ្តីក្រសួងព័ត៌មានវៀតណាម នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃម្សិលមិញនៅទីក្រុង ហាណូយ ដោយលោកបានស្នើឲ្យសារព័ត៌មាន ត្រូវដើរតួនាទីឲ្យបានច្រើនថែមទៀត នៅក្នុងកិច្ចសហការ និងឲ្យបានសកម្ម នៅក្នងការរាយការណ៍បញ្ហាសិទ្ធិមនុស្ស។

លោកបាននិយាយថា ជាការផ្តល់ទាន់ពេលវេលា គ្រប់គ្រាន់ និងត្រឹមត្រូវ ទាំងការរំលោភបំពាន និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលគួរតែជួយបង្កើនការយល់ដឹងរបស់ប្រជាជន និងជាពេលវេលាដូចគ្នា ដើម្បីជាការលើកកម្ពស់ការចូលរួមរបស់ពួកគេក្នុងតំបន់នេះ។

លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរក្នុងតំបន់ ដើម្បីបង្កើតគ្រប់លក្ខខណ្ឌអំណោយផល សម្រាប់ប្រជាជនក្នុងតំបន់ក្នុងការអនុវត្តសិទ្ធិមនុស្សរបស់ខ្លួន និងរាយការណ៍ការរំលោភបំពានណាមួយទៅប្រព័ន្ធផ្សព្វផ្សាយឲ្យបានទាន់ពេលវេលា៕

Troung

 

 

មតិយោបល់