ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចបង្ក្រាបជនជាតិចិន១៥នាក់ ករណីចាប់ជំរិតទារប្រាក់នៅផ្សារហ័រលាន ដកហូតកាំភ្លើងហ្គាស និងរថយន្តស៊េរីទំនើបឡិចស៊ីស៥៧០

ភ្នំពេញៈ កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ទី២៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន១៥នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ស្ថិតនៅចំណុចផ្សារហ័រលាន ផ្ទះលេខ៦៩.២J ផ្លូវកាំកូស៊ិធី ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដកហូតរថយន្តឡិចស៊ីស ៥៧០ចំនួន១គ្រឿង កាំភ្លើងហ្គាស១ដើម ទូរដែក១ និងសំភារៈមួយចំនួន។

ក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ចធ្វើការដកហូតបានរថយន្តឡិចស៊ីស៥៧០ ពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1008 ដែលបុរសជាជនជាតិចិនម្នាក់កំពុងជិះតាមផ្លូវជិតកន្លែងកើតហេតុ និងដេញតាមចាប់បានភ្លាមៗសង្ស័យជាមេខ្លោងចាប់ជំរិត ,ទូរដែកចំនួន១ ,កាំភ្លើងបាញ់ហ្គាស១ដើម រួមនិងសម្ភារៈមួយចំនួនទៀតបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់