ភ្នំពេញៈ ប្រភពពល្បែងគ្រប់សព្វបានកំពុងរីកដូចផ្សិតនៅក្នុងមូលដ្ឋានខណ្ខមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ខមានជ័យបានធ្វើការិះគន់ទៅលើអាជ្ញាធរខណ្ឌហាក់ដូចជាផ្គើនទៅនឹងបទបញ្ជាជារបស់សម្តេចក្រឡា ហោម ស ខេង បើទោះបីជានៅតាមបណ្តាខណ្ឌខ្លះ គេចុះអនុវត្តព្រោងព្រាតហើយក៏ដោយ ចំណែកអាជ្ញាធរខណ្ឌមានជ័យហាក់ដូចជាត្រជាក់ល្ហឹមចំពោះទីតាំងបើកអ៊ីនធើណែតបើកល្បែងភ្នាល់បាល់នៅក្នុងមូលដ្ឋានទាំងនោះ មិនតែប៉ុណ្ណោះ កាន់តែរីកច្រើនឡើងៗថែមទៀត ។
គួររំលឹកថា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ អនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងឃាត់ខ្លួនម្ចាស់ដែលបើកល្បែងខុសច្បាប់ពិសេសអ្នកកាងពីក្រោយ រួមទាំងអ្នកឃុបឃិតមកផ្តន្ទាទោសទៅតាមច្បាប់។
សម្តេចក្រឡាហោមបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ទាំងនោះបានបង្កការប៉ះពាលដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីសម្តេច ក្រឡា ហោម ដាក់ចេញបទបញ្ជាមក គេឃើញអាជ្ញាធរដែលជាគណៈបញ្ជាការឯកភាពមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានចេញយុទ្ធនាការបង្ក្រាបល្បែងស៊ីសង ភ្នាល់បាល់ តាមអ៊ីនធើណែត ២៤ម៉ោងលើ២៤ម៉ងរួមទាំងកន្ទុយលេខ ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធរួមនិងវត្ថុតាងមួយចំនួនបញ្ជួនទៅតុលាការ។ ដោយឡែក គណៈបញ្ជាការឯកភាពខណ្ឌមានជ័យវិញហាក់ដូចជាត្រជាក់ល្ហឹមនៅមិនទាន់មានវិធានការបង្ក្រាប ទីតាំង(Net២៤ម៉ោង)ទាំងនោះនូវឡើយ ទាំងនេះស ឲ្យឃើញថាអាជ្ញាធរហាក់ដូចផ្គើនទៅនិងបទបញ្ជារបស់សម្តេចក្រឡាហោម។
តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានលួចបង្ហើបពីល្បែងស៊ីសងជ្រកកោនបើកល្បែងស៊ីសង (ការចាក់ភ្នាល់បាល់)និងបង្កប់ហ្គេមបាញ់ត្រីល្បែងជ្រកនៅក្រោមស្លាក អ៊ីនធើណែត ២៤ម៉ោងលើ២៤ម៉ោង មានមិនតិចជាង៦០កន្លែងនោះទេចំណែក ឯអាជ្ញាធរនិងសមត្ថកិច្ចខណ្ខមានជ័យហាក់ធ្វើមិនដឹងមិនឮនឹងបទបញ្ជារបស់សម្តេចក្រឡាហោមនោះទេ។
ជាក់ស្តែងទីតាំងទី១ អ៊ីនធើណែត ៧MPនិង៨៩តាមផ្លូវ២១៧និងស្ថិតនៅក្បែរប៉ុស្តិ៍ស្ទឹងមានជ័យនិងនៅជិតផ្សារស្ទឹងមានជ័យថ្មីផ្លូវច្រមុះជ្រូកជាដើមហើយនៅក្បែរប៉ុស្តិ៍បឹងទំពុនជាពិសេសនៅតាមបណ្តោយផ្លូវចាប់ពីស្ពានអាកាសក្បាលថ្នល់ផ្លូវជាតិលេខ២ចាប់ពីចាក់អង្រែលើដល់ចាក់អង្រែក្រោមបើសរុបទៅប្រហែល៦០កន្លែង។
ប្រភពដដែលបានបន្តទៀតថា បច្ចុប្បន្ននៅក្នុងខណ្ខមានជ័យទាំងមូលបានក្លាយទៅជាទីតាំងកន្លែងប្រកួតប្រជែងពាណិជ្ជកម្មផ្នែកល្បែងស៊ីសងតាមអនឡាញ និងកន្ទុយលេខទៅហើយដែលកន្លែងខ្លះទីតាំងកត់កន្ទុយលេខនិងភ្នាល់បាល់គៀកៗគ្នាដូចម្រាមដៃទៀតផង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យបានទទូចស្នើសុំឲ្យអាជ្ញាធរគួរមានការរៀបចំសណ្តាប់ធ្នាប់ទប់ស្កាត់ចរាចរគ្រឿងញៀនពិសេសល្បែងបាល់ដែលលេងយ៉ាងពេញបន្ទុកនៅក្នុងហាង(Net២៤ម៉ោង) និងកន្ទុយលេខជាដើម ដែលមិនទាន់មានថ្នាក់ណាមួយអាចបង្ក្រាបបានឡើយ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការមិនបង្ក្រាបត្រូវបាន គេរាយការណ៍មកថា អាចមានការឃុបឃិតគ្នារវាងអ្នករកស៊ីជាមួយអាជ្ញាធរ និងសមត្ថកិច្ច ព្រោះជារៀងរាល់ខែមានអ្នកដើរតាមទីតាំងបើកល្បែងទាំងនោះ ប្រមូលលុយប្រចាំខែ ថាយកទៅជូនថ្នាក់លើ ប៉ុន្តែគេមិនដឹងថាថ្នាក់លើមួយណានោទេ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ល្បែងស៊ីសងទាំងនេះគឺជាប្រភពផ្តើមចេញឲ្យមានបទល្មើសគ្រប់ប្រភេទដូចជាការលួច ឆក់ ប្លន់ និងកាប់ចាក់ជាដើមដោយផ្តើមចេញពីការចាញ់ល្បែងទាំងនោះឯង។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកសារព័ត៌មានមិនអាចទាក់ទងជាមួយលោកអភិបាលខណ្ខមានជ័យបានទេ។
ដូច្នេះហើយប្រជាពលរដ្ឋសង្ឃឹមថា ល្បែងស៊ីសងដែលជ្រកកោនក្រោមស្លាកសញ្ញាហាងណេត២៤ម៉ោងនិងស្លាកសញ្ញាគ្រប់រូបភាពទាំងនោះលោកអភិបាលខណ្ឌជួយមើលផង៕
មតិយោបល់