ព័ត៌មានជាតិ

ឃាត់ខ្លួនចោរ ហារយម្នាក់ ក្រោយលួចម៉ាស៊ីនបូមទឹកគេបានសម្រេច

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្រោយពីធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋមួយគ្រឿងបានសម្រេចហើយព្យាយាមរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងដីចម្ការពុទ្រ្ទា របស់ឈ្មោះ ម៉េង យូឡេង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េង យូឡេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះ សុខ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដកហូតបានជើងម៉ាស៊ីនបូមទឹក (ក្បាលបូមទឹក) ចំនួន១។

មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅដីចម្ការពុទ្ទ្រា ដើម្បីមូបទឹកដាក់ពុទ្ទ្រា តែពេលទៅដល់ចម្ការក៏បាត់មិនឃើញជើងម៉ាស៊ីនបូមទឹក (ក្បាលបូមទឹក) ក៏ត្រឡប់មកផ្ទះវិញ ពេលត្រឡប់មកវិញក៏បាន ជួបនិងឈ្មោះយ៉ា ហើយឈ្មោះយ៉ាបាន
ប្រាប់ថា ជើងម៉ាស៊ីនបូមទឹកនោះឃើញអាស្នាលីកាត់ភ្លៀង យកទៅបាត់ហើយ។ ភ្លាមនោះជនរងគ្រោះ បានតាមដើររកជនសង្ស័យឃើញកំពុងដេកនៅក្នុងអង្រឹងនៅកន្លែងលោកតា តេជោ ជនរងគ្រោះក៏បានសួរទៅជនសង្ស័យ អំពីជើងម៉ាស៊ីនបូមទឹកដែលខ្លួនបាត់ ទើបជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចពិតប្រាកដមែន ទើបឃាត់ខ្លួនប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់និងផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការកសាងសំណុំ រឿងបញ្ជូនតាមនីតិវិធីច្បាប់៕

មតិយោបល់