ព័ត៌មានជាតិ

ជនសង្ស័យជាកម្មកររោងចក្រ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ស្រ្តីម្នាក់

ព្រះសីហនុៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង៥៥នាទីយប់ មានករណីជនសង្ស័យធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់ ហើយជិះរត់គេចខ្លួនបាត់ ក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

ជនសង្ស័យ ២នាក់៖
១-ឈ្មោះ សាន ភារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ។
២-ឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ។
ទាំងពីរនាក់មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំម៉ូតូពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214។

វត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាកខាងលើ (ជាមធ្យោបាយធ្វើសកម្មភាព) ។

ចំពោះជនសង្ស័យទាំង ០២នាក់ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ៕

មតិយោបល់