ព័ត៌មានជាតិ

អ្នកពោធិ៍សែនជ័យ! ម៉ោង៤រសៀលទើបមានភ្លើងវិញ

​យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង២និង៣៤នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីកំពង់ស្ពឺ(GSKPS-F1) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំកិលបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖(១)ផ្លូវជាតិលេខ៤ ភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្ដាល (២)ភូមិសាឡូង សង្កាត់កំបូល (៣)ភូមិគល់ សង្កាត់កន្ទោក (៤)ភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤រសៀល៕

មតិយោបល់